ផ្ទះសំណាក់ Green Plateau គឺជាកន្លែងស្នាក់នៅដ៏សមរម្យ ស្ងប់អារម្មណ៍ បំបាត់ភាពធុញថប់ និងមានបរិស្ថានធម្មជាតិដ៏ល្អមួយ សម្រាប់អស់លោក លោកស្រីដែលធ្វើដំណើរកម្សាន្តមកដល់ ខេត្ត រតនៈគិរី ភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជាយើងនេះ

អ្វីដែលជាការកត់សម្គាល់ ផ្ទះសំណាក់ខាងលើ គឺបានរចនាដោយឈឺប្រណីត បែបខ្មែរ និងបំពាក់ដោយសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដែលអនុញ្ញាតិ ឱ្យលោកអ្នក ចំណាយពេលវិស្សមកាល បានយ៉ាងល្អបំផុត។

ក្រៅពីនេះ ទេសភាពនៅជុំវិញតំបន់ដែលមិនអាចធ្វើឱ្យលោកអ្នកបំភ្លេចបាននោះ គឺធម្មជាតិបៃតង ទេសភាពថ្ងៃលិច ក៏ដូចជាទេសភាពបឹងកន្សែងដ៏ស្រស់ត្រកាលផងដែរ។

យ៉ាងណាមិញ បន្ទប់គេគឺបានចែកចេញជាពីរប្រភេទ គឺ Deluxe និង Suite រចនាយ៉ាងប្រណីត អមទៅដោយសេវាកម្មឥតខ្ចោះ ដែលមានដូចជា ៖ មគ្គុទេសទេសចរណ៍ ម្ហូបអាហារភេសជ្ជៈ សេវាកម្មអ៊ិនធឺណែត សន្តិសុខ ២៤ម៉ោង និងសេវាកម្មជាច្រើនទៀត៕



Labels:

Post a Comment

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.