August 2017

ផ្ទះសំណាក់ Green Plateau គឺជាកន្លែងស្នាក់នៅដ៏សមរម្យ ស្ងប់អារម្មណ៍ បំបាត់ភាពធុញថប់ និងមានបរិស្ថានធម្មជាតិដ៏ល្អមួយ សម្រាប់អស់លោក លោកស្រីដែលធ្វើដំណើរកម្សាន្តមកដល់ ខេត្ត រតនៈគិរី ភាគឥសាន្ត នៃព្រះរាជាណាចក្រកម្ពុជាយើងនេះ

អ្វីដែលជាការកត់សម្គាល់ ផ្ទះសំណាក់ខាងលើ គឺបានរចនាដោយឈឺប្រណីត បែបខ្មែរ និងបំពាក់ដោយសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ដែលអនុញ្ញាតិ ឱ្យលោកអ្នក ចំណាយពេលវិស្សមកាល បានយ៉ាងល្អបំផុត។

ក្រៅពីនេះ ទេសភាពនៅជុំវិញតំបន់ដែលមិនអាចធ្វើឱ្យលោកអ្នកបំភ្លេចបាននោះ គឺធម្មជាតិបៃតង ទេសភាពថ្ងៃលិច ក៏ដូចជាទេសភាពបឹងកន្សែងដ៏ស្រស់ត្រកាលផងដែរ។

យ៉ាងណាមិញ បន្ទប់គេគឺបានចែកចេញជាពីរប្រភេទ គឺ Deluxe និង Suite រចនាយ៉ាងប្រណីត អមទៅដោយសេវាកម្មឥតខ្ចោះ ដែលមានដូចជា ៖ មគ្គុទេសទេសចរណ៍ ម្ហូបអាហារភេសជ្ជៈ សេវាកម្មអ៊ិនធឺណែត សន្តិសុខ ២៤ម៉ោង និងសេវាកម្មជាច្រើនទៀត៕



ចំពោះកំពូលតារានីមួយៗ ដែលមានសម្រស់ស្រសល់សោភាដ៏គួរឱ្យទាក់ទាញ មនុស្សគ្រប់គ្នាតែងតែស្រឡាញ់ និងដាក់រូបគេទាំងនោះជានិមិត្តរូប ថាល្អឥតខ្ចោះ។ ប៉ុន្តែអ្នកធ្លាប់បានដឹង និងឃើញទេថា នៅពេលដែល តារាសម្ដែងទាំងនោះមិនបានផាត់មុខ ឬតុបតែងខ្លួន មើលទៅឃើញយ៉ាងណា?

ទាំងនេះគឺជារូបថត របស់ពួកគេដែលប្រមូលបានដោយប្រភពផ្សេងៗ ហើយក៏ត្រូវបានប្រិយមិត្តចាត់ទុកថា ជារូបរាងតារាពិតប្រាកដ នៅពេលដែលថតទាំងមិនដឹងខ្លួន គឺមិនសូវស្អាតនោះទេ។ ចង់ដឹងថាយ៉ាងណានោះ សូមទស្សនាដូចតទៅ ៖











ឆ្លងកាត់សមត្ថភាព និងភាពក្រមិចក្រមើម របស់កុមារា ពេជ្រ ថៃ បេក្ខជនប្រឡងចម្រៀងវ័យ ១២ឆ្នាំ នៅក្នុងកម្មវិធី The Voice Kid Cambodia បានធ្វើឱ្យមនុស្សគ្រប់គ្នាកោតសរសើរមិនដាច់ពីមាត់ឡើង នូវទេពកោសល្យរបស់កុមាររូបនេះ។

ជាការស្រឡាញ់ និងចូលចិត្ត លោកបណ្ឌិត កុល ផេង ដែលជាស្ថាបនិកសាលាបញ្ញាសាស្ត្រកម្ពុជា បានដឹងអំពីកុមារារូបនេះ ​ហើយបានសម្រេចផ្ដល់ជូននូវអាហារូបករណ៍ពេញ ១០០% សម្រាប់ថ្នាក់ ភាសាអង់គ្លេសទូទៅ និងថ្នាក់បរិញ្ញាប័ត្រ ផងដែរ បើទោះបីជាកុមាររូបនេះប្រឡងជាប់ ឬមិនជាប់ក្នុងកម្មវិធីប្រឡងចម្រៀងនេះក៏ដោយ៕




Source: khmerload

អាជីវករ លក់សម្លៀកបំពាក់នៅក្នុង ផ្សារ ១៣មករា នៃខេត្តបាត់ដំបងត្រូវបានចាត់ទុកថា ជាមនុស្សគ្មានធម៌មេត្តា ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក្រោយពីបានប្រមូលគ្នីគ្នាវាយទៅលើជនដៃដល់លួចខោអាវ ដែលជាស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ រួន រ៉ុម អាយុ ៦៣ឆ្នាំ។

ទោះបីជាយ៉ាងណាក្ដី ការប្រើប្រាស់បណ្ដាញសង្គមបានធ្វើឱ្យអ្នកលក់ខោអាវដែលត្រូវចោរលួចខាងលើ បានក្លាយទៅជាមនុស្សអាក្រក់ ដោយសារតែការវាយតម្លៃតាមការមើលឃ្លីបវីដេអូរបស់មហាជន។

មិនបង្អង់យូរ អាជីវករខាងលើក៏បានអនុញ្ញាតិជាបន្តបន្ទាប់ឱ្យមានការសាកសួរនៅហេតុការណ៍ដែលបានកើតឡើងសិន មុននឹងធ្វើការវិនិច្ឆ័យដោយមិនដឹងដើមចមនៃសាច់រឿង។

ហើយខាងក្រោមនេះ គឺជាការសាកសួរព័ត៌មានមួយ ដែលបានបញ្ជាក់ពីហេតុការណ៍ទាំងស្រុងនៅថ្ងៃកើតហេតុ។ ចង់ដឹងថារឿងនេះយ៉ាងណានោះ សូមទស្សនា និងស្ដាប់ដូចតទៅ ៖




Video credit: Ses Samut

ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញខ្លួននៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃនេះ ស្របពេលដែលប្អូនស្រីរបស់តារាចម្រៀងស្រី រូបនេះ គឺកញ្ញា ឱក ណាតា ឡើងទទួលសញ្ញាប័ត្រពី សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ។

ក្នុងនាមជាបងស្រីម្នាក់ ដើម្បីបំពេញកតព្វកិច្ច ចំពោះប្អូនស្រីឱ្យបាន ល្អគឺមិនត្រឹមតែមើលថែ និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងបានឆ្លៀតពេលវេលាដ៏មមារញឹកពីការងារសិល្បៈ មកអបអរសាទរប្អូនស្រីនៅថ្ងៃដ៏ពិសេសនេះថែមទៀតផង។

ទស្សនាទាំងអស់គ្នា ថាតើក្រុមគ្រួសាររបស់កំពូលតារាចម្រៀងស្រីរូបនេះសប្បាយចិត្តរីករាយយ៉ាងណា ក្រោយពី ប្អូនស្រីរបស់ ឱក សុគន្ធកញ្ញា សម្រេចបាននូវបំណងប្រាថ្នាដ៏ធំនៃជីវិត មួយនេះ។




Source: khmerload

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.